រឹតបន្តឹងទំនាក់ទំនងជឿទុកចិត្ត និងមិត្តភាពពិសេសវៀតណាម និងគុយបាបន្ថែមទៀត
កប.អនឡាញ - លោក Miguel Díaz-Canel Bermúdez លោក Miguel Díaz-Canel លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា បានទទួលជួប លោក Le Thanh Tung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា អញ្ជើញចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលបញ្ចប់អាណត្តិ។
លោក Miguel Díaz-Canel បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការសន្ទនាតាមទូរស័ព្ទ ការសន្ទនាផ្ទាល់រវាងមេដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ ហើយនិងការផ្លាស់ប្តូរគណៈប្រតិភូនៃក្រសួង ស្ថាប័ន និងមូលដ្ឋាន នៃភាគីទាំងពីរ បានរួមចំណែករឹតចំណងទំនាក់ទំនងជឿទុកចិត្ត និងមិត្តភាពពិសេសរវាងគុយបា និងវៀតណាម។
    |
 |
លោក Miguel Díaz-Canel ទទួលជួប លោក Le Thanh Tung (រូបថត៖ vnanet.vn) |
លោក Miguel Díaz-Canel បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានជួយដល់ផលិតកម្មស្បៀងអាហាររបស់គុយបា និងចំណងសាមគ្គីភាព និងមនោសញ្ចេតនាដែលវៀតណាមជូនចំពោះគុយបា ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ននៃបដិវត្តន៍គុយបា។ លោក Miguel Díaz-Canel ជឿជាក់ថា ទំនាក់ទំនងមិត្តភាពពិសេសរវាងគុយបា និងវៀតណាមនឹងបន្តអភិវឌ្ឍន៍ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។
លោក Le Thanh Tung បានចែករំលែកចំពោះការវាយតម្លៃរបស់លោក Miguel Díaz-Canel អំពីទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ លោកបានថ្លែងអំណរគុណគុយបាដែលបានជួយវៀតណាមក្នុងរយៈពេល ៦៣ ឆ្នាំកន្លងមកនេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីអំពីចំណងសាមគ្គីភាព និងការគាំទ្ររបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមជូនចំពោះគុយបា ហើយអះអាងឡើងវិញនូវជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមដែលអំពាវនាវឱ្យអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបា ហើយនិងស្នើឱ្យអាមេរិកដកគុយបាចេញពីបញ្ជីបញ្ជីប្រទេសដែលគាំទ្រភេរវកម្ម៕
បកប្រែដោយ Duy Hoan