នៅក្នុងជំនួបនេះ លោក Nguyen Minh Vu បានស្នើថា សម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមខេត្ត Osaka បន្តយកចិត្តទុកដាក់និងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងខេត្ត Osaka និងមូលដ្ឋាននានារបស់វៀតណាម ជាពិសេសជាមួយបណ្ដាមូលដ្ឋានដែលខេត្ត Osaka បានមានកិច្ចសហការដូចជា ទីក្រុង Ho Chi Minh និងទីក្រុង Da Nang ហើយបង្កើនការវិនិយោគពីតំបន់ Kansai លើវិស័យដែលវៀតណាមចាប់អារម្មណ៍។ លោកក៏ស្នើឲ្យបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជម្រុញជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍។

leftcenterrightdel
លោក Nguyen Minh Vu ទទួលជួបលោក Wada Kenji (រូបថត៖ nhandan.vn)

លោក Wada Kenji បានឯកភាពជាមួយសំណើស្ដីពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ ហើយបញ្ជាក់ថានឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រសហគមន៍ជនជាតិវៀតណាមដែលកំពុងសិក្សា និងរស់នៅក្នុងខេត្ត Osaka។ លោកសង្កត់ធ្ងន់ថា ខេត្ត Osaka នឹងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋានវៀតណាមនាពេលខាងមុខ ព្រមទាំងបន្តជួយគាំទ្រសកម្មភាពរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Osaka៕

បកប្រែដោយ Thuy Anh