លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន
កប.អនឡាញ - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជប៉ុនសហការ និងគាំទ្រវៀតណាមក្នុងវិស័យអាទិភាពសំខាន់ៗដូចជា៖ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍។
នារសៀលថ្ងៃទី៣ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh បានទទួលជួបលោក Nishimura Yasutoshi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ តាមរយៈដំណើរទស្សនកិច្ច និងទំនាក់ទំនងនៅកម្រិតខ្ពស់ ក៏ដូចជានៅថ្នាក់ក្រសួង ស្ថាប័ន ពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងអង្គភាពអាជីវកម្ម លើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលក្នុងនោះប្រទេសជប៉ុនពិចារណាលើការសម្រួលនីតិវិធីផ្តល់ទិដ្ឋាការ ឆ្ពោះទៅរកការលើកលែងទិដ្ឋការសម្រាប់ជនជនវៀតណាមចូលមកប្រទេសជប៉ុនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមជិត ៥០០ ពាន់នាក់រស់នៅ សិក្សា និងធ្វើការ នោជប៉ុន។
    |
 |
លោក Pham Minh Chinh បានទទួលជួបលោក Nishimura Yasutoshi |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជប៉ុនសហការ និងជួយឧបត្ថម្ភវៀតណាមក្នុងវិស័យអាទិភាពសំខាន់ៗដូចជា៖ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម semiconductor(សឺម៊ីកុងឌុចទ័រ) អភិវឌ្ឍឧស្សាហកម្មជីវបច្ចេកវិទ្យា ... បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ជប៉ុន។ ជាពិសេស លោក Pham Minh Chinh បានស្នើថា រដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវ កសាង និងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជំនាន់ថ្មី (ODA) សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រទ្រង់ទ្រាយធំរបស់វៀតណាមដូចជា៖ គម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង-
លោក Nishimura Yasutoshi បានគាំទ្រសំណើរបស់លោកនាយករដ្ឋមន្ត្រី ហើយបានឲ្យដឹងថា ភាគីជប៉ុននឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នានារបស់វៀតណាម តាមរយៈក្រុមការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល ដែលភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗលើវិស័យផ្សេងៗ៕
បកប្រែដោយ Duy Hoan