លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមមានបំណងចង់អភិវឌ្ឍឧស្សាហកម្ម (ស៊ីមីកុងឌុចទ័រ) semiconductor”។ វៀតណាមនឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ដើម្បីចូលរួមក្នុងឧស្សាហកម្ម semiconductor ក្នុងគោលដៅបណ្តុះបណ្តាលបុគ្គលិកចំនួន ៥០,០០០ នាក់ ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០​។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Ji Rong Rip អនុប្រធាន និងជាអគ្គនាយកសកលនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor  បន្តសហការនិងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍​ឧស្សាហកម្ម semiconductor ជាពិសេសរួមចំណែកកសាងយន្តការ គោលនយោបាយ ផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស លើកកំពស់សមត្ថភាពគ្រប់គ្រង និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ  សាងសង់គ្រឹះស្ថានបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍផលិតផល semiconductor និងជំរុញកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល​នវានុវត្ដ​វៀតណាម (NIC)​។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor ពង្រីកការវិនិយោគ និងបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចវៀតណាមស្វែងរកឱកាសសហប្រតិបត្តិការ និងចូលរួមខ្សែសង្វាក់ផលិតកម្ម​សកលនៃសម្ព័ន្ធក្រុមហ៊ុន ធានាសន្តិសុខសង្គមឱ្យបានល្អ និងយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ពលករ។

លោក Ji Rong Rip បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងជំនួយរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋានសម្រាប់សកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor នៅវៀតណាម។ លោកអះអាងថា Amkor នឹងបន្តខិតខំប្រឹងប្រែងរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម និងបង្កើតប្រព័ន្ធ  semiconductor របស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម។

លោក Ji Rong Rip បានមានប្រសាសន៍ថា Amkor ចង់បង្កើនការប្រើប្រាស់វិស្វករ និងបុគ្គលិកដែលមានសមត្ថភាពខ្ពស់នៅវៀតណាម ផ្សារភ្ជាប់នឹងការប្រមូលវិស្វករ និងអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ពីមូលដ្ឋានផ្សេងទៀតនៅជុំវិញពិភពលោករបស់សម្ព័ន្ធក្រុមហ៊ុន។ លោកនឹងបន្តអំពាវនាវនិងទាក់ទាញវិនិយោគិនផ្សេងទៀតមកបណ្តាក់ទុននៅវៀតណាម និងជំរុញសកម្មភាពរបស់ Amkor នៅក្នុងប្រទេសវៀតណាម ព្រមទាំងនាំវៀតណាមចូលទៅក្នុងបណ្តាញសកលរបស់សម្ពន្ធក្រុមហ៊ុន និងទាក់ទាញធនធានពិភពលោកចូលមកវៀតណាម៕

បកប្រែដោយ Pham Diep