leftcenterrightdel
លោក Do Hung Viet ថ្លែង​ក្នុង​កិច្ច​សន្ទនា

ថ្លែងមតិនៅកិច្ចសន្ទនានេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងយ៉ាងច្បាស់ថា ដោយយល់ដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស ក៏ដូចជា ជីវភាព រស់នៅរបស់សហគមន៍ វៀតណាមបានចាត់វិធានការជាបន្ទាន់ និងប្តេជ្ញាយ៉ាងមុតមាំ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ។ នៅក្នុងក្របខ័ណ្ឌតំបន់ អាស៊ានគឺជាគ្រួសារធំមួយ ជាសហគមន៍ដែលយកចិត្តទុកដាក់ ចែករំលែកជាមួយផលប្រយោជន៍រួម ក្នុងការរួមគ្នាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការពន្លឿនការធ្វើបរិវត្តកម្មថាមពល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ថ្មីៗនេះ បណ្តាប្រទេសអាស៊ានបានសហការយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈយុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធជាច្រើន។ អាស៊ាន រួមទាំងវៀតណាមផង ចាត់ទុកអូស្ត្រាលីជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់។ អាស៊ានទទួលស្គាល់ការគាំទ្រដែលអូស្ត្រាលីបានផ្តល់ឲ្យសមាគមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

leftcenterrightdel
ប្រតិភូទាំងឡាយ​ថត​រូប​ជុំ​គ្នា

ចំណែកលោកស្រី Kristin Tilley ឯកអគ្គរដ្ឋទូតស្តីពីការប្រែប្រួលអាកាសធាតុរបស់អូស្ត្រាលីបានអះអាងថា អូស្ត្រាលីមានបំណងសហការជាមួយអាស៊ានលើគ្រប់វិស័យ ជាពិសេសការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពល ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតង និងវិបុលភាពរបស់អាស៊ាន៕

បកប្រែដោយ Thanh Cong