leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរនិយាយរួម និងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែកក្នុងរយៈពេលថ្មីៗនេះ។ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ក្នុងខែមេសា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងជាច្រើនរវាងក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសរវាងក្រុមសមាជិកសភាមិត្តភាព និងស្ថាប័ននានានៃរដ្ឋសភា។ ប្រធានរដ្ឋសភាទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងគណៈកម្មាធិការអន្តរសភានៃប្រទេសទាំងពីរនៅឆ្នាំ២០២៤ ផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា បានសង្កត់ធ្ងន់ថា គុយបាចាត់ទុកការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយវៀតណាមមានសារសំខាន់ជាយុទ្ធសាស្ត្រ។ គុយបាសង្ឃឹមថានឹងទទួល​ស្វាគមន៍គណៈប្រតិភូធុរកិច្ចវៀតណាមមកទស្សនា និងស្វែងរកឱកាសវិនិយោគនៅគុយបា។ គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាគុយបាក៏ទន្ទឹងរង់ចាំទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមមកទស្សនា និងផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពថា ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សុខាភិបាល ជីវវិទ្យា ...

បកប្រែដោយ Duy Hoan