នៅក្នុងជំនួបនេះ តំណាងសហគមន៍អាណិកជនវៀតណាមបានសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅប្រេស៊ីលនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ បងប្អូនអាណិកជនបានអះអាងថានឹងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកមាតុភូមិ និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសម្ដែងនូវគោលបំណងថា លោកនាយករដ្ឋមន្ត្រីនឹងស្នើទៅរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ដើម្បីការពារសិទ្ធិស្របច្បាប់ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេប្រកបអាជីវកម្ម ធ្វើការ និងរស់នៅប្រទេសសាមី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងមតិក្នុងជំនួបជាមួយសហគមន៍អាណិកជនវៀតណាម (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានអះអាងថា សហគមន៍អាណិកជនវៀតណាមនៅឯបរទេស រួងទាំងសហគមន៍អាណិកជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូង ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីផែនមហាសាមគ្គីជាតិវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដែលបានដឹងថា សហគមន៍អាណិកជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងសុទ្ធតែរក្សាបានលំនឹងជីវភាព និងការងារ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៅក្នុងជំនួបជាមួយសហគមន៍អាណិកជនវៀតណាម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា សហគមន៍អាណិកជនវៀតណាមនៅប្រេស៊ីល និងអាមេរិកខាងត្បូងផ្សេងនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព មោទនភាពជាតិ  និងជួយគ្នាទៅវិញទៅមកជំនះពុះពារការលំបាក;  ធ្វើសមាហរណកម្មយ៉ាងសកម្ម គោរពច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍនៅប្រទេសសាមីផងដែរ៕

បកប្រែដោយ Huyen Trang