ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាបង់ក្លាដែសបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមទទួលជួបលោក Muhammad Faruk Khan ប្រធានគណៈកម្មការ​កិច្ចការបរទេសនៃរដ្ឋសភាបង់ក្លាដែស (រូបថត៖ vnanet.vn)

លោក Vuong Dinh Hue បានស្នើគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំងពីរ និងប្រធានក្រុមសភាមិត្តភាពនៃប្រទេសទាំងពីរគប្បីអនុវត្តយ៉ាងសកម្មនូវលទ្ធផលនៃកិច្ចពិភាក្សា និងខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេស​ទាំងពីរ លើកកំពស់តួនាទីជាស្ពានដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក Vuong Dinh Hue សង្ឃឹមថានឹងមានគណៈប្រតិភូគណៈកម្មការជាច្រើនរបស់រដ្ឋសភាបង់ក្លាដែស និងក្រុមសមាជិកសភានារី និងសមាជិក​សភាវ័យក្មេងមកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័ននានានៃរដ្ឋសភាវៀតណាម ព្រមទាំងលោកសង្កត់ធ្ងន់ថា ការបន្តបង្កើនការផ្លាស់ប្តូរ និងការយោគយល់គ្នាទៅវិញទៅមកនឹងជាកម្លាំងចលករសម្រាប់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមក៏បានអញ្ជើញទៅទស្សនាសាលប្រជុំរដ្ឋសភា និងទស្សនាបណ្ណាល័យរដ្ឋសភាបង់ក្លាដែស។ លោកបានសម្តែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះភាពសម្បូរបែបនៃសៀវភៅដែលបានរក្សាទុកនៅបណ្ណាល័យក៏ដូចជាការផ្គត់ផ្គង់សេវាកម្មរបស់បណ្ណាល័យ៕

បកប្រែដោយ Pham Diep