អញ្ជើញចូលរួមក្នុងពិធីនេះ ភាគីវៀតណាមមានលោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន រួមនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល និងអង្គការជាច្រើនរូបទៀតផង។
ភាគីជប៉ុនមានការចូលរួមពីព្រះអង្គម្ចាស់ជប៉ុន Akishino និងអ្នកម្នាង Kiko; លោក Yamada Takio ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំវៀតណាម។ល។
ថ្លែងមតិក្នុងពិធីនេះ ព្រះអង្គម្ចាស់ Akishino បានអះអាងថា ក្រោយរយៈពេល ៥០ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក សកម្មភាពផ្លាស់ប្តូររវាងវៀតណាម និងជប៉ុនមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺការផ្លាស់ប្តូររវាងយុវជនជំនាន់ក្រោយ និងរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ លើសពីនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍយ៉ាងទូលំទូលាយលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច កសិកម្ម បរិស្ថាន។ល។ ព្រះអង្គម្ចាស់ Akishino បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើនការយល់ដឹង និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងពិធីនេះ លោកស្រី Truong Thi Mai បានរំលឹកឡើងវិញនូវការរីកចម្រើនក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ លោកស្រី Truong Thi Mai បានឲ្យដឹងថា ជប៉ុនគឺជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកម្លាំងពលកម្មដ៏សំខាន់បំផុតរបស់វៀតណាម។ ប្រទេសទាំងពីរគឺជាដៃគូសំខាន់របស់គ្នាទៅវិញទៅមកក្នុងតំបន់ និងនៅលើពិភពលោក។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ វប្បធម៌ ការផ្លាស់ប្តូរមូលដ្ឋាន ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន... ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងក្លា និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ លោកស្រី Truong Thi Mai អះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទំនាក់ទំនងវៀតណាម-ជប៉ុន បន្តអភិវឌ្ឍយ៉ាងល្អប្រសើរ៕
បកប្រែដោយ Huyen Trang
Type the code from the image