ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកប្រឈមមុខនឹងការប្រែប្រួលដ៏ស្មុគស្មាញ ត្រូវការការឯកភាព និងសាមគ្គីភាពអន្តរជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

តាមរយៈការចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់លើកទី៧៨ និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបញ្ជូនសារដ៏រឹងមាំរបស់វៀតណាមទៅកាន់សហគមន៍អន្តរជាតិអំពីប្រទេសវៀតណាមស្រឡាញ់សន្តិភាព សមាជិកមានទំនួលខុសត្រូវ ដែលចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang