leftcenterrightdel
លោកស្រី Truong Thi Mai ទទួលជួបលោក Sitaram Yechury អគ្គលេខាបក្ស CPI-M

លោកស្រី Truong Thi Mai បានសម្តែងនូវក្តីរីករាយដោយឃើញថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរបានបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកស្រី Truong Thi Mai បានឲ្យដឹងថា បក្សកុម្មុយនិស្តវៀតណាមកំពុងបូកសរុបបទពិសោធន៍ ៤០ ឆ្នាំនៃការកែទម្រង់ ដែលក្នុងនោះ បំពេញបន្ថែមនិងវាយតម្លៃស្ថានភាពជាក់ស្ដែងក្នុងប្រទេស និងអន្តរជាតិ ដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងការកសាងគោលមាគ៌ា និងគោលនយោបាយសម្រាប់ដំណាក់កាលខាងមុខ។

អគ្គលេខាបក្ស CPI-M លោក Sitaram Yechury បានចែករំលែកអំពីលទ្ធផលល្អក្នុងជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោកអះអាងថា ខ្លឹមសារដែលបានពិភាក្សាគឺមានតម្លៃ ដើម្បីជួយ CPI-M អនុវត្តសេចក្ដីសម្រេចចិត្ដ និងភារកិច្ចរបស់គណបក្សនាពេលខាងមុខ។
leftcenterrightdel
គណៈប្រតិភូវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តឥណ្ឌាម៉ាក្សនិយមថតរូបជាអនុស្សាវរីយ៍ 

ក្នុងឱកាសនេះ លោក Sitaram Yechury បានជម្រាបជូនអំពីស្ថានភាពនៅក្នុងប្រទេសឥណ្ឌា អាទិភាពរបស់ CPI-M នាពេលបច្ចុប្បន្ន ក៏ដូចជាការងារប្រមូលស្រទាប់ប្រជាជន ពលកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងឆ្វេងនិយម លទ្ធិប្រជាធិបតេយ្យដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ លើកកម្ពស់ឥទ្ធិពលនិងកិត្យានុភាពរបស់គណបក្សនៅឆាកនយោបាយ។

សូមបញ្ជាក់ថា គណៈប្រតិភូ CPI-M បានជួបពិភាក្សាជាមួយលោក Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម៕

បកប្រែដោយ Pham Diep