អបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូវៀតណាម - UNDP ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
កប.អនឡាញ - នាយប់ថ្ងៃទី ២ ខែមិថុនា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសហការជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម រៀបចំពិធីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូវៀតណាម - UNDP ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងមតិក្នុងពិធីនេះ លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNDP ក្នុងរយៈពេល ៤៥ ឆ្នាំ ដោយសង្កត់ធ្ងន់ថា ចាប់តាំងពីខែឧសភា ឆ្នាំ១៩៧៨ រហូតមកដល់បច្ចុប្បន្ន UNDP តែងតែរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍ ពីប្រទេសក្រីក្រដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ទៅជាប្រទេសដែលមានចំណូលមធ្យម ហើយនាំមុខក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងកំណើន។ លោក Tran Quoc Phuong បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលចាត់ទុក UNDP ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត យូរអង្វែង និងពិតជា "មិត្តល្អបំផុត" សហការគ្នាដើម្បីផលប្រយោជន៍នៃប្រជាជនវៀតណាម ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងនៅក្នុងពិភពលោក។
    |
 |
លោកស្រី Ramla Khalidi ប្រធានតំណាង UNDP ប្រចាំវៀតណាម |
នៅក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Ramla Khalidi ប្រធានតំណាង UNDP ប្រចាំវៀតណាម បានសង្កត់ធ្ងន់លើកត្តាចំនួនបីដែលរួមចំណែកដល់ជោគជ័យនៃទំនាក់ទំនងភាពជាដៃគូវៀតណាម-UNDP គឺការជឿទុកចិត្ត និងតម្លៃរួមរវាងភាគីទាំងពីរ ការបើកចំហ និងការពិភាក្សាដោយស្មោះត្រង់។
លោកស្រី Ramla Khalidi បានឲ្យដឹងថា តាំងពីយូរណាស់មកហើយ វៀតណាម និង UNDP បានខិតខំប្រឹងប្រែងក្នុងការប្រកាន់យកប្រជាជនជាស្នូល ជំរុញកំណើនប្រកបដោយចីរភាព។ លោកស្រីបានបញ្ជាក់ថា UNDP នឹងបន្តរួមដំណើរជាមួយវៀតណាមនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh