* នៅក្នុងជំនួបជាមួយប្រធានាធិបតីប្រេស៊ីល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចងបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយប្រេស៊ីល ដែលជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់វៀតណាមក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានស្នើប្រេស៊ីលគាំទ្រ និងជំរុញការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ឲ្យបានឆាប់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងអង្គការ WTO និងវេទិកាពហុភាគីផ្សេងទៀតដែលភាគីទាំងពីរជាសមាជិក។ វៀតណាមត្រៀមខ្លួនជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងអាស៊ាននិងប្រេស៊ីលក្នុងតួនាទីជាដៃគូតាមវិស័យរវាងអាស៊ាន និងប្លុក MERCOSUR។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល (រូបថត៖ vanent.vn)

លោកប្រធានាធិបតី Silva បានអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាម សម្រេចបានក្នុងការស្តារសេដ្ឋកិច្ចសង្គម។ អំពីទិសដៅនាពេលខាងមុខ លោកប្រធានាធិបតី Lula da Silva បានឯកភាពជាមួយគំនិតផ្ដួចផ្ដើម និងសំណើរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ជាពិសេសគាំទ្រដំណើរការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក MERCOSUR; លោកប្រធានាធិបតី Silva អញ្ជើញនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល។ លោកប្រធានាធិបតីបានស្នើឱ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការសម្របសម្រួលនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។

* ក្នុងសម័យប្រជុំពិភាក្សា "ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព" លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Oleksandrovych Zelensky។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Oleksandrovych Zelensky (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ទាក់ទិននឹងជម្លោះនៅអ៊ុយក្រែននាពេលនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា គោលជំហរឥតងារេរបស់វៀតណាមគឺគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្ដាប្រទេស មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនប្រើកម្លាំង និងការគំរាមកំហែងប្រើកម្លាំងយោធា ជម្លោះទាំងអស់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី។ វៀតណាមសង្ឃឹមថាភាគីពាក់ព័ន្ធនឹងបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះ តភ្ជាប់កិច្ចសន្ទនាឡើងវិញ និងដោះស្រាយជម្លោះដោយសន្តិវិធី។

លោកប្រធានាធិបតី Zelensky បានចែករំលែកជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបានសម្តែងការពេញចិត្តចំពោះគោលជំហរ និងជំនួយមនុស្សធម៌របស់វៀតណាម ព្រមទាំងបានឯកភាពចាត់វិធានការណ៍ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep