យោងតាមរបាយការណ៍របស់ខេត្ត មកទល់បច្ចុប្បន្ននេះ ខេត្តទាំងមូលមានឃុំចំនួន ១១៣/១៤៦ សម្រេចបានស្តង់ដារជនបទថ្មី ស្មើរនឹង ៧៧.៤% នៃចំនួនឃុំសរុបក្នុងខេត្ត និង ១.៥ ដងខ្ពស់ជាងមធ្យមភាគនៃតំបន់ខ្ពស់រាប  និងព្រៃភ្នំភាគខាងជើង។ អត្រាគ្រួសារក្រីក្រពហុវិមាត្រជាមធ្យមបានថយចុះ ៣.៥% ក្នុងមួយឆ្នាំ បច្ចុប្បន្ននៅសល់តែ ៨.៦៧% ប៉ុណ្ណោះ ដោយជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមខេត្តទាំង ១៤ នៅក្នុងតំបន់។ ខេត្តក៏បានដាក់ពង្រាយយ៉ាងសកម្មនូវការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨ និងរៀបចំផែនការសម្រួលក្បាលម៉ាស៊ីនដឹកនាំ តាមកាដឹកនាំរបស់មជ្ឈិម។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ប្រគល់អំណោយជូនកម្មាភិបាល និងយុទ្ធជនចំនួន ២០ នាក់ ដែលជួបការលំបាក របស់បញ្ជាការដ្ឋានយោធាខេត្ត Yen Bai

ដោយអបអរសាទរចំពោះសមិទ្ធិផលដែលខេត្ត Yen Bai សម្រេចបានក្នុងឆ្នាំកន្លងទៅ លោកប្រធានរដ្ឋសភាបានអះអាងថា ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភាបានអនុម័តលើច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន ក្នុងស្មារតីពង្រឹងវិមជ្ឈការនិងសហវិមជ្ឈការ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Yen Bai ចេញឯកសារយ៉ាងសកម្ម និងឆាប់រហ័សក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្តខាងលើ។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋសភា Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននគរបាលនៃខេត្ត Yen Bai៕

បកប្រែដោយ Thanh Cong