នារសៀលថ្ងៃទី ១៩ ឧសភា នៅទីក្រុង Hiroshima លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបថ្នាក់ដឹកនាំ និងតំណាងសមាគមសន្តិភាព និងមិត្តភាពវៀតណាម ហ៊ីរ៉ូស៊ីម៉ា, សមាគមហ៊ីរ៉ូស៊ីម៉ា - វៀតណាម និងសមាគមមិត្តភាពវៀតណាម - ជប៉ុន ខេត្តហ៊ីរ៉ូស៊ីម៉ា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសមាគមមិត្តភាពវៀតណាម-ហ៊ីរ៉ូស៊ីម៉ា។ រូបថត៖ Duong Giang/VNA

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជប៉ុននិយាយរួម និងទីក្រុងហ៊ីរ៉ូស៊ីម៉ានិយាយដោយឡែក ដែលថា ហ៊ីរ៉ូស៊ីម៉ា គឺជានិមិត្តរូបនៃការប្រឆាំងសង្រ្គាម ស្មារតីស្រឡាញ់សន្តិភាព ហើយបានសម្តែងការអាណិតអាសូរចំពោះការបាត់បង់ទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងសង្គ្រាមជាមួយនឹងផលវិបាកយូរអង្វែង ហើយទន្ទឹមនឹងនោះក៏បានសម្តែងការកោតសរសើរចំពោះការងើបឡើងដ៏ខ្លាំងក្លានៃទឹកដីនេះបន្ទាប់ពីសង្គ្រាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  សង្ឃឹមថា សមាគមមិត្តភាពនៃទីក្រុងហ៊ីរ៉ូស៊ីម៉ា នឹងបន្តរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយជប៉ុននិយាយរួម និងជាមួយទីក្រុងហ៊ីរ៉ូស៊ីម៉ានិយាយដោយឡែកឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

បកប្រែដោយ Duy Hoan