leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី Ngozi Okonjo-Iweal អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់ WTO វៀតណាមបានលើកកំពស់តួនាទីសកម្មរបស់ខ្លួនក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់ WTO ខិតខំអនុវត្តយ៉ាងពេញលេញការសន្យាទាំងឡាយ និងរួមចំណែកយ៉ាងសកម្មក្នុងបញ្ហាដែលមានការយកចិត្តទុកដាក់រួមនៅ WTO។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា លោកស្រីអគ្គនាយិកាផ្ទាល់ និង WTO បន្តគាំទ្រកម្មវិធីសហប្រតិបត្តិការ ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ WTO ដើម្បីជួយវៀតណាមលើកកំពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បន្តរួមវិភាគទានជាក់ស្តែងក្នុងសកម្មភាពរបស់ WTO។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី Ngozi Okonjo-Iweal អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអនុវត្តការសន្យារបស់សមាជិក WTO ជំរុញកំណើនពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយវិសមភាពក្នុងសង្គម លើកកម្ពស់សិទ្ធិអំណាចស្ត្រីក្នុងសេដ្ឋកិច្ច សម្របសម្រួលជាមួយសមាជិកទាំងឡាយ​ដើម្បី​រួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាព WTO នាពេលខាងមុខ។

រីឯខ្លួនវិញ លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO មានបំណងថា វៀតណាមនឹងចែករំលែកបទពិសោធន៍ និងមេរៀនរបស់ខ្លួនជាមួយប្រទេសជាច្រើនទៀត។

លោកស្រីអគ្គនាយិកា WTO ក៏បានចែករំលែកបញ្ហាមួយចំនួនអំពីការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេរបស់ពិភពលោក G7 បូកទូលាយ នាពេលខាងមុខ។ លោកស្រីបន្ថែមទៀតថា WTO មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការចរចាលើកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភដល់ការនេសាទ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី៕

បកប្រែដោយ Duy Hoan