បន្តកម្មវិធីការងារនៅខេត្ត Dien Bien នាព្រឹកថ្ងៃទី ៩ មេសា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Dien Bien ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ និងត្រីមាសទី ១ ឆ្នាំ ២០២៣; ទិសដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅឆ្នាំ​២០២៣ និងនារយៈពេលខាងមុខ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Dien Bien ដែលរួមចំណែកដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីចំណុចខ្វះខាត ការលំបាក និងបញ្ហាប្រឈម ដោយសង្កត់ធ្ងន់លើទំហំសេដ្ឋកិច្ចនៅតែតូច គុណភាពកំណើនមិនខ្ពស់ មិនមាននិរន្តរភាព ការរៀបចំរចនាសម្ព័ន្ធក្នុងវិស័យសេដ្ឋកិច្ចឡើងវិញមិនទាន់ច្បាស់លាស់។

ទាក់ទិននឹងទិសដៅនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Dien Bien ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយឈរលើមូលដ្ឋានជំរុញយ៉ាងខ្លាំងក្លានូវសក្ដានុពល ខ្លួនទីពឹងខ្លួន ផ្តោតលើការធានាឱ្យបាននូវសុខដុមរមនា និងការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងបរិស្ថាន ការពារបរិស្ថានអេកូឡូស៊ី ក្នុងការផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ រៀបចំផែនការឲ្យបានល្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ; ផ្តោតលើការកសាង និងលើកកម្ពស់ប្រសិទ្ធភាពនៃកម្លាំងចលករសេដ្ឋកិច្ចរបស់ខេត្ត។ កែសម្រួលយុទ្ធសាស្ត្រវិស័យសេដ្ឋកិច្ច ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍកសិកម្ម រុក្ខកម្ម ទេសចរណ៍ ថាមពលវារីអគ្គិសនី រ៉ែ ឧស្សាហកម្មកែច្នៃ និងសេដ្ឋកិច្ចច្រកព្រំដែនឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំផ្សារភ្ជាប់ជាមួយនឹងសក្តានុពល ឱកាសនិងការប្រកួតប្រជែងរបស់ខេត្ត។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យវប្បធម៌ សង្គម ការពារបរិស្ថាន ធានាសន្តិសុខសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនគ្រប់ជនជាតិក្នុងភូមិសាស្ត្រខេត្តផងដែរ៕

តាម vovworld.vn