ក្នុងជំនួប លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត Marc E. Knapper  បានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសការផ្លាស់ប្តូរកម្រិតខ្ពស់ដែលប្រព្រឹត្តទៅជាទៀងទាត់ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគបានកាន់តែស៊ីជម្រៅ ហើយក្លាយជាស្នូល និងជាកម្លាំងចលករក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក Tran Luu Quang ទទួលជួបលោក Marc E. Knapper (រូបថត៖ baochinhphu.vn)

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃឆ្នាំ ២០២៣ ដែលជាឆ្នាំរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ហើយសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំឲ្យបានល្អនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ ចូលរួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ ព្រមទាំងរួមវិភាគទានយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Thuy Anh