លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ជួរមុខ ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភ។ លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងសហគមន៍ធុរកិច្ចអាមេរិក បន្តដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់មួយរវាងរដ្ឋាភិបាល និង​សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក; បង្កើនការវិនិយោគ​របស់អាមេរិកនៅទីផ្សារវៀតណាម ជាពិសេសក្នុងដំណើរការផ្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យនានាដូចជា៖ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងអនុវត្តន៍យ៉ាងជាក់ស្ដែងនូវការសន្យា និងគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខនាវាចរណ៍និងអាកាសចរណ៍​។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម (ខាងឆ្វេង) និងលោក Ted Osius ប្រធាននិងអគ្គនាយកក្រុមប្រឹក្សា USABC

រីឯខ្លួនវិញ លោក Ted Osius បានអះអាងថា នាពេលខាងមុខ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ស្នើឡើងគំនិតផ្តួចផ្តើមជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

តាម vovworld.vn