លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗ។ វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកឱ្យកាន់​តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយឈលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាង​ខ្លាំងនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ដែលក្នុងនោះ ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម គឺជាសរសរស្ដម្ភ និងជាកម្លាំងចលករយ៉ាងខ្លាំង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (រូបថត៖ vnanet.vn)

លោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិរ USABC បានសង្កត់ធ្ងន់ថា វៀតណាមជាទីផ្សារយុទ្ធសាស្ត្រសម្រាប់អាជីវកម្មសហរដ្ឋអាមេរិក។ លោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម បានឲ្យដឹងថា គណៈប្រតិភូធុរកិច្ចសហរដ្ឋអាមេរិកមកដល់វៀតណាមលើកនេះគឺធំច្រើនជាងគេ ដោយមានធុរកិច្ចនាំមុខគេថែមទៀត។ នោះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីគោលដៅរួមឆ្ពោះទៅរកវិបុលភាពរួមរបស់ប្រទេសនីមួយៗ តំបន់ និងពិភពលោក។ តំណាងអាជីវកម្មសហរដ្ឋអាមេរិកមានបំណងចង់បន្តវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យបំរែបំរួលបៃតង បរិវត្ដកម្មឌីជីថល បរិវត្ដកម្មថាមពល ហិរញ្ញវត្ថុ ការច្នៃប្រឌិត ឧស្សាហកម្មរថយន្ត ឧស្សាហកម្មកម្សាន្ត សុខភាព និង logistics​...។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មសហរដ្ឋអាមេរិកពង្រីកការវិនិយោគនៅវៀតណាម; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មរបស់អាជីវកម្មសហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យ USABC បន្តដើរតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល និងអាជីវកម្មសហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលវៀតណាម និងរវាងសហគមន៍អាជីវកម្មនិងប្រជាជននៃប្រទេសទាំងពីរ។ ជួយគាំទ្រជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។ ជំរុញរដ្ឋបាលសហរដ្ឋអាមេរិកបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាស៊ាន រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែកនិងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយរួម៕

បកប្រែដោយ Thanh Cong