ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Nguyen Phu Trong អគ្គលេខាបក្ស បានអះអាងថា នៅគ្រប់សម័យកាល និងនៅប្រទេសទាំងអស់ បញ្ញវន្តតែងតែជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម។ លោក Nguyen Phu Trong អគ្គលេខាបក្ស បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ សហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម និងជួរបញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបន្តអនុវត្តឲ្យកាន់តែល្អថែមទៀតក្នុងការផ្ដល់សេនាធិការជូនបក្ស និងរដ្ឋអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកទេស កសាងប្រទេសវៀតណាមមួយប្រកបដោយភាពខ្លាំងមាំមួន។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស ថ្លែងសុន្ទរកថាក្នុងពិធី

លោកអគ្គលេខាបក្សបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចបំពេញការងារពិគ្រោះយោបល់ និងធ្វើអោយមានភាពសុក្រិតចំពោះយន្តការ គោលនយោបាយ និងឯកសារច្បាប់ដែលមានលក្ខណៈវិនិច្ឆ័យជាក់លាក់ ទាក់ទាញ និងលើកតម្កើងបញ្ញវន្ត ដើម្បីកសាងជួរបញ្ញវន្តវៀតណាមមានគុណភាព បំពេញតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងសម័យសមាហរណកម្ម។

ថ្លែងមតិក្នុងពិធីនេះ លោក Phan Xuan Dung ប្រធានសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម បានថ្លែងថា សហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម បានប្រមូលផ្តុំបញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើននៅក្នុង និងក្រៅប្រទេស។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងមួយឆ្នាំៗ សហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម បានបំពេញភាកិច្ចប្រមាណ ៥០០-៦០០។ ភារកិច្ចទាំងឡាយផ្តោតលើការផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍នយោបាយដែលដាក់ជូនគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការការពារបរិស្ថាន សុខាភិបាល សេចក្តីព្រាងច្បាប់សំខាន់ៗ គម្រោងវិនិយោគសំខាន់ៗ បញ្ហាសំខាន់ៗដែលចាំបាច់ការចូលរួមពីបញ្ញវន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស និងប្រតិភូដែលចូលរួមពិធី

ប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងបរិបទនៃការផលប៉ះពាល់យ៉ាងខ្លាំងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើគ្រប់វិស័យរបស់ជីវភាពរស់នៅ និងសង្គម។ សហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម នឹងជំរុញសកម្មភាពប្រមូលផ្តុំ និងសាមគ្គីភាព ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាជិក និងបញ្ញវន្ត ហើយលើកកម្ពស់សក្ដានុពលរបស់ខ្លួន ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពសម្រាប់បុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បន្តប្រពៃណីជាតិ ជម្រុញឲ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសក្លាយទៅជាកម្លាំងចលករឈានមុខគេក្នុងការកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Thuy Anh