លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញចូលរួម និងថ្លែងបទសុន្ទរកថាដ៏សំខាន់ក្នុងឱកាសនេះ។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានវត្តមានពីលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម រួមនិងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋ និងកម្លាំងនគរបាលផងដែរ។

leftcenterrightdel
ពិធីរំលឹកខួបលើកទី ៧៥ ទិវានគរបាលប្រជាជនរៀនសូត្រ និងអនុវត្តតាមការប្រៀនប្រដៅទាំង ៦ ប្រការ របស់លោកអ៊ំហូ និងខួបលើកទី ៧៥ ទិវាប្រពៃណីនៃការកសាងកម្លាំងនគរបាលប្រជាជនវៀតណាម និងទទួលបានគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១

ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ កម្លាំងនគរបាលប្រជាជនបានមានការយល់ជ្រាបយ៉ាងស៊ីជម្រៅអំពីអត្ថន័យ តម្លៃ និងបានរៀបចំការរៀនសូត្រ និងការអនុវត្តយ៉ាងល្អនូវការប្រៀនប្រដៅទាំង៦ ប្រការរបស់លោកអ៊ំហូ។

ដោយហេតុនេះ កម្លាំងនគរបាលបានរីកចម្រើនដោយឥតឈប់ឈរលើគ្រប់ទិដ្ឋភាពទាំងអស់ បង្ហាញពីគុណសម្បត្តិ វីរភាព ភាពអង់អាចក្លាហាន ស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះប្រជាជននៃកម្លាំងនគរបាលប្រជាជន។ រហូតក្នុងរយៈពេលកន្លងមក កងកម្លាំងនគរបាលប្រជាជនមិនខ្វល់ពីការលំបាក និងបញ្ហាប្រឈមទេ ហើយសម្រេចបានជ័យជំនះដ៏រុងរឿងជាច្រើន ប្រការនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ពីកិត្យានុភាព និងតួនាទីជាស្នូលក្នុងការអនុវត្តភារកិច្ចការពារ និងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារៈរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅ និងភារកិច្ចនៃបដិវត្តន៍។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋ បំពាក់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១ ជូនចំពោះកំលាំងកសាងនគរបាលប្រជាជន

នៅក្នុងពិធីដ៏ឱឡារិកអធិកអធមនេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានបំពាក់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី១ ជូនចំពោះកំលាំងកសាងនគរបាលប្រជាជនដោយសម្រេចបាន “សមិទ្ធផលឆ្នើមក្នុងការបណ្តុះបណ្តាល ការបម្រើការប្រយុទ្ធ និងការកសាងកម្លាំង រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិស្ថិតស្ថិររឹមាំ…”។

បកប្រែដោយ Minh Trung