ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ចាំបាច់ត្រូវមានក្របខណ្ឌច្បាប់ជាសកលដែលផ្អែកលើវិទ្យាសាស្ត្រ ដើម្បីតម្រង់ទិស និងសម្របសម្រួលសកម្មភាពនៃការធ្វើអាជីវកម្ម ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការស្តារធនធានទឹក ព្រមទាំងបង្កើតជាបន្ទាន់នូវមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យាពិភពលោក និងតំបន់សម្រាប់ទឹក បង្កើតបណ្តាញត្រួតពិនិត្យ បង្កើតមូលដ្ឋានទិន្នន័យលើទឹក កសាងផែនការសម្រាប់ការធ្វើអាជីវកម្ម ការប្រើប្រាស់ និងលើកកម្ពស់គុណភាពទឹកសម្រាប់ទន្លេឆ្លងដែន។ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ថ្លែងថា៖ "យើងត្រូវបង្កើតស្តង់ដារសីលធម៌សង្គមទាក់ទិននឹងធនធានទឹក ជាពិសេសទឹកឆ្លងដែន តាមគោលការណ៍សមភាព សុខដុមរមនា គោរពសិទ្ធិ និងអត្ថប្រយោជន៍នៃបណ្តាប្រទេសនៅតំបន់ទន្លេ"។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបើកសន្និសីទទឹករបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៣ (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាចិត្តបន្តសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានទឹក ចូលរួមក្នុងកម្មវិធីសកម្មភាព គំនិតផ្តួចផ្តើមសហប្រតិបត្តិការលើទឹក សន្តិសុខប្រភពទឹក ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាន និងទិន្នន័យឆ្លងកាត់ព្រំដែន ជាពិសេសជាមួយប្រទេសដែលចែករំលែកប្រភពទឹក ចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីពិភពលោកអភិវឌ្ឍន៍ប្រកបដោយចីរភាព។

* ក្នុងអំឡុងសន្និសីទនេះ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានជួបប្រជុំជាមួយស្តេចហូឡង់ Willem-Alexander Claus George Ferdinand លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Debra Haaland រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក លោកស្រី Grace  Fu រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិស្ថានសិង្ហបុរី លោក Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទឹកស្អាត និងអនាម័យឥណ្ឌា៕

បកប្រែដោយ Thuy Anh