leftcenterrightdel
លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ថ្លែង​ក្នុង​សិក្ខាសាលា

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានឲ្យដឹងថា៖ “ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រ មានឆ្នេរសមុទ្រវែង និងកោះជាច្រើន ប្រឈមមុខនឹងបញ្ហាប្រឈមនៃការបំពុលបរិស្ថាន ការបាត់បង់ធនធានសមុទ្រ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានកសាង និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងច្បាប់ បម្រើឱ្យការគ្រប់គ្រងរបស់រដ្ឋលើសមុទ្រ និងកោះ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ”។

leftcenterrightdel
លោកស្រី Mette Moglestue ឯកអគ្គរដ្ឋទូត​រង ថ្លែង​ក្នុង​សិក្ខាសាលា

ថ្លែងក្នុងសិក្ខាសាលានេះ ក្នុងនាមស្ថានទូតន័រវេស លោកស្រី Mette Moglestue ឯកអគ្គរដ្ឋទូត​រង បានចែករំលែកថា៖ “ន័រវែស គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតផែនការគ្រប់គ្រងឆ្នេរសមុទ្រ និងមហាសមុទ្រ។ បទពិសោធន៍ក្នុងការគ្រប់គ្រងដោយ​រួមបញ្ចូលគ្នាទាំងសមុទ្រ និងមហាសមុទ្ររបស់ប្រទេសន័រវេសបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចមហាសមុទ្រដ៏ខ្លាំងក្លាខណៈពេលដែលធានាបាននូវបរិស្ថានសមុទ្រស្អាត។ ការបង្កើតផែនការគ្រប់គ្រងលំហសមុទ្រប្រកបដោយគុណភាព គឺជាគន្លឹះនៃជោគជ័យ។ ដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយ UNDP និងទីភ្នាក់ងារដៃគូវៀតណាម ដើម្បីរៀបចំសិក្ខាសាលាថ្ងៃនេះ និងចែករំលែកបទពិសោធន៍របស់ប្រទេសន័រវេសក្នុងរឿងនេះ”។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខសាលា

នៅក្នុងសិក្ខាសាលានេះ តំណាងនាយកដ្ឋានសមុទ្រ និងកោះវៀតណាម បានបង្ហាញពីខ្លឹមសារនៃការបង្កើតផែនការគ្រប់គ្រងលើការទាញយក និងការប្រើប្រាស់ធនធានធម្មជាតិនៅតាមឆ្នេរសមុទ្រ​ប្រកប​​ដោយនិរន្តរភាពក្នុងដំណាក់កាល ២០២២-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥៕

បកប្រែដោយ Duy Hoan