ផ្លូវក្រវ៉ាត់ទី ៣ នេះមានប្រវែងជាង ៧៦ គីឡូម៉ែត្រ ឆ្លងកាត់ទីក្រុងហូជីមិញ (៤៧.៥១ គីឡូម៉ែត្រ) ខេត្ត Binh Duong (១០.៧៦ គីឡូម៉ែត្រ), Dong Nai (១១.២៦ គីឡូម៉ែត្រ), Long An (៦.៨១ គីឡូម៉ែត្រ) ដោយមាន ៤ គន្លងផ្លូវល្បឿនលឿន មានទទឹងផ្លូវកាត់គឺ ១៩.៧៥ ម៉ែត្រ។ គម្រោងនេះមានទុនវិនិយោគសរុបប្រហែល ៧៥,៣៧៨ ពាន់លានដុងពីថវិការដ្ឋ និងមូលដ្ឋាន។ គម្រោងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ បញ្ចប់ និងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៦។

leftcenterrightdel
លោក Pham Minh Chinh ចុះពិនិត្យការដ្ឋានសាងសង់ស្ពាន Nhon Trach នៅលើដងទន្លេ Dong Nai

* ក្នុងឱកាសនេះ លោក Pham Minh Chinh ក៏បានជិះទូកចុះពិនិត្យការដ្ឋានសាងសង់ស្ពាន Nhon Trach នៅលើដងទន្លេ Dong Nai តភ្ជាប់ស្រុក Nhon Trach (ខេត្ត Dong Nai) ជាមួយខ័ណ្ឌទី ៩ (ទីក្រុងហូជីមិញ) នៅលើផ្លូវក្រវ៉ាត់ទី ៣ នៃទីក្រុងហូជីមិញ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានកោតសរសើរខេត្ត ក្រុងទាំង ៤ ដែលមានផ្លូវឆ្លងកាត់នោះដែលបានសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងទាំងនេះ។ លោកនាយករដ្ឋមន្រ្តីអះអាងថា រដ្ឋាភិបាលមានឆន្ទៈត្រៀមខ្លួនជាស្រេចក្នុងការចែករំលែក និងបែងចែកថវិកាបន្ថែមពីប្រភពចំណូលសម្រាប់ទីក្រុងហូជីមិញដើម្បីបំពេញបន្ថែមគម្រោងផ្លូវក្រវ៉ាត់ទី៣ ក៏ដូចជាគម្រោងនានាដែលបានអនុវត្តយ៉ាងល្អ ដែលខ្វះខាតដើមទុន។

លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យខេត្ត-ក្រុងទាំង ៤ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើបានល្អក្នុងការរៀបចំការវិនិយោគ ជាពិសេសដំណាក់កាលរចនាប្លង់មេដើម្បីចៀសវាងការកែសម្រួលនាពេលអនាគត។ បន្តធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការបោសសំអាតទីតាំង ព្យាយាមធ្វើយ៉ាងណាអាចចាប់ផ្តើមគម្រោងនៅខែមិថុនា ឆ្នាំ២០២៣ ដើម្បីបើកផ្លូវទាំងមូលសម្រាប់ពិនិត្យលក្ខណៈបច្ចេកទេសក្នុងខែមិថុនា ឆ្នាំ២០២៥ ហើយបញ្ចប់គម្រោងទាំងមូលជាស្ថាពរនៅឆ្នាំ ២០២៦៕

បកប្រែដោយ Minh Trung