នោះគឺជាការអះអាងរបស់លោក Boubazine Abdelhamid ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣។ លោកបញ្ជាក់ថា “វៀតណាមជាសង្គមសន្តិភាព មានការអប់រំ គ្មានអំពើហិង្សា ជាមួយប្រជាជនមានភាពរួសរាយរាក់ទាក់”។

លោក Boubazine Abdelhamid បានចែករំលែកថា វៀតណាមជាប្រទេសគោរពសិទ្ធិមនុស្ស ដែលត្រូវបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Boubazine Abdelhamid អបអរសាទរចំពោះវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយសម្តែងនូវជំនឿថា វៀតណាមនឹងក្លាយជាតំណាងដ៏ល្អ និងការពារសិទ្ធិមនុស្សដោយគ្មានការរើសអើង។

leftcenterrightdel
លោក Boubazine Abdelhamid ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម

លោក Boubazine Abdelhamid បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនៃសេដ្ឋកិច្ចសង្គមរបស់វៀតណាម ចាប់តាំងពីចាប់ផ្តើមការផ្លាស់ថ្មីនៅឆ្នាំ១៩៨៦។ យោងតាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមជាប្រទេសមានសេដ្ឋកិច្ចដែលមានលក្ខណៈបើកចំហបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រហែល ៧០ (ទ្វេភាគី និងពហុភាគី) ត្រូវបានចុះហត្ថលេខា។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៦២ ទំនាក់ទំនងរវាងវៀតណាម និងអាល់ហ្សេរីត្រូវបានពង្រឹងនិងពង្រីក។ ប្រទេសទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុការពារជាតិ និងការកសាងប្រទេសនីមួយៗ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... ក៏មានការរីកចម្រើនផងដែរ។ ទន្ទឹមនឹងនោះ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការវប្បធម៌ត្រូវបានរៀបចំយ៉ាងទូលំទូលាយនៅក្នុងប្រទេសអាល់ហ្សេរី។ កិច្ចសហប្រតិបត្តិការវប្បធម៌ក្លាយទៅជា “ស្ពានតភ្ជាប់” រវាងវៀតណាម និងអាល់ហ្សេរី ដែលក្នុងនោះតម្លៃវប្បធម៌ត្រូវបានចែករំលែកដោយឈរលើមូលដ្ឋានគោរពភាពខុសគ្នា៕

បកប្រែដោយ Thuy Anh