leftcenterrightdel
លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម 

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៣ ស្ដីពីការវាយតម្លៃលើសមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំ ២០២២ លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមបានអះអាងថា គុយបាគាំទ្រយ៉ាងពេញទំហឹងចំពោះការជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

យោងតាមលោកឯកអគ្គរដ្ឋទូតគុយបា វៀតណាមតំណាងឲ្យការតស៊ូដណ្តើមសិទ្ធិមនុស្សសម្រាប់ប្រជាជនខ្លួន។ ប្រការនោះ សម្រេចបានដោយប្រវត្តិសាស្ត្រនៃការតស៊ូ ការលះបង់ ជ័យជំនះ  ការដណ្តើមឯករាជ្យជាតិ ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងការតស៊ូដើម្បីសន្តិភាព។

លោកឯកអគ្គរដ្ឋទូតគុយបាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសង្គមដែលវៀតណាមសម្រេចបានដោយលទ្ធផលលេចធ្លោក្នុងវិស័យសុខាភិបាលនិងអប់រំ។ អ្នកការទូតគុយបារូបនេះបានលើកឡើងពីសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយការរាតត្បាត  រួមទាំងកំណើន GDP សម្រេចបាន ៨% ក្នុងឆ្នាំ ២០២២ ដែលជាអត្រាខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍​៕

បកប្រែដោយ Thanh Cong