leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស និងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា អញ្ជើញចូលរួមជំនួប (រូបថត៖ VOV)

លោក Nguyen Phu Trong អគ្គលេខាបក្ស  បានឲ្យដឹងថា ប្រទេសជាតិបានឆ្លងឆ្នាំ២០២២ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗនិងសម្បូរបែបជាច្រើន។ ក្នុងបរិបទដែលស្ថានការណ៍លើពិភពលោក តំបន់និងក្នុងប្រទេសមានការ លំបាក បញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ និងឆន្ទៈ ឫទ្ធានុភាព   ការច្នៃប្រឌិតរបស់បក្សទាំង​មូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានជំនះលើការលំបាក បញ្ហាប្រឈមដើម្បីសម្រេចបាននូវលទ្ធផល និង សមិទ្ធផលសំខាន់ៗ និងធំធេងលើគ្រប់វិស័យ។ គួរកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចសម្រេចបានជាង ៨% ពោលគឺខ្ពស់ជាងច្រើន​បើធៀបនឹងផែនការពី ៦% ទៅ ៦,៥%។ សន្តិសុខសង្គមត្រូវបានធានា; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានយកចិត្តទុកដាក់ និងកែលម្អគួរឱ្យកត់សម្គាល់។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចចម្បងនាពេលខាងមុខនេះ គឺជំនះលើការលំបាក ដោះស្រាយការជំពាក់ជំពិន ជំរុញខ្លាំងផលិតកម្ម និងអាជីវកម្ម; ថែទាំជីវភាពរស់នៅរបស់ប្រជាជន កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅតាមតំបន់ព្រំដែន កោះសមុទ្រដើម្បីការពារមាតុភូមិ; ដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត; ថែទាំឲ្យប្រជាជនទទួលបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព។ នាពេលខាងមុខ លោក Nguyen Phu Trong​ ស្នើឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលពង្រឹងសាមគ្គីភាពឲ្យកាន់តែរឹងមាំជាងទៀត ប្ដេជ្ញាចិត្តឲ្យកាន់តែខ្លាំងក្លាជាងទៀត រួមកម្លាំងកាយចិត្ត ពង្រីកស្មារតីស្នេហាជាតិ ឫទ្ធានុភាព និងប្រាជ្ញាវៀតណាម ប្រពៃណីវប្បធម៌របស់ប្រជាជាតិ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសុភមង្គល”។

លោក Nguyen Phu Trong បានជូនពរបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាមទាំងមូលសម្រេចបានជ័យជំនះថ្មីដ៏ធំធេងជាងទៀត ឆ្នាំ ២០២៣ នឹងទទួលបានជោគជ័យ អភិវឌ្ឍន៍យ៉ាងលឿន និងមានចីរភាពជាងឆ្នាំ ២០២២៕

តាម vovworld.vn