ព្រឹត្តិការណ៍នេះមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលបរទេសជិត ២០០ ដែលប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម រួមទាំងក្រសួង ស្ថាប័ន និងមូលដ្ឋាន ដែលមានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងលោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេស  ប្រគល់ប័ណ្ណសរសើររបស់​នាយករដ្ឋមន្ត្រីជូនអង្គការក្រៅរដ្ឋាភិបាលបរទេស (រូប​ថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំស្តីពីការចែករំលែកព័ត៌មាន និងបូកសរុបជាបឋមនៃកម្មវិធីជាតិស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេសសម្រាប់ដំណាក់កាល២០១៩-២០២៥ ប្រតិភូទាំងឡាយបានធ្វើបច្ចុប្បន្នភាពលើបរិបទ និងស្ថានភាពពិភពលោក និងតំបន់ដែលប៉ះពាល់ដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងដំណាក់កាលឆ្នាំ ២០២០-២០២២ សម្រេចបានលទ្ធផលមួយចំនួន ក៏ដូចជាចំណុចខ្វះខាតក្នុងការអនុវត្តកម្មវិធី និងតម្រង់ទិស នាពេលខាងមុខ។

ក្នុងពិធីនេះបានទទួលស្គាល់ការរួមវិភាគទានរបស់​អង្គការក្រៅរដ្ឋាភិបាលបរទេសសម្រាប់វៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២០-២០២២ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រគល់ប័ណ្ណសរសើររបស់​នាយករដ្ឋមន្ត្រីជូនអង្គការក្រៅរដ្ឋាភិបាលចំនួន ៧ ដែលមានការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម នាពេលកន្លងមក រួមទាំងការរួមចំណែកដ៏ឆ្នើមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។  អង្គការក្រៅរដ្ឋាភិបាលបរទេសរួម​មាន​៖ The Clinton Health Access Initiative, Inc. (CHAI/USA), Fred Hollow Foundation (FHF/Australia), Fredrich-Ebert-Stiftung (FES/Germany), Giving It Back to Kids (GIBTK/US), Good Neighbors International (GNI/Korea), The VinaCapital Foundation ( VCF/USA), World Vision International (WVI/USA)៕

បកប្រែដោយ Thanh Cong