ក្នុងកិច្ចពិភាក្សាជាមួយប្រធានរដ្ឋសភាប្រជាជនអាល់ហ្សេរី លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមនិយាយរួម និងរដ្ឋសភាវៀតណាមនិយាយដោយឡែកជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងជាមួយមិត្តប្រពៃណីអាហ្រ្វិក រួមទាំងអាល់ហ្សេរីផងដែរ។

leftcenterrightdel
គណៈប្រតិភូរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចការងារនៅអាល់ហ្សេរី (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ពង្រីកតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបត្តិការសភាក្លាយជាបណ្តាញដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃប្រទេសនីមួយៗ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនា និងជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំអាល់ហ្សេរី ជួបសំណេះសំណាលជាមួយតំណាងសហគមន៍អាណិកជនវៀតណាមនៅអាល់ហ្សេរី និងទៅទស្សនាក្លឹបក្បាច់គុនបុរាណវៀតណាមនៅរដ្ឋធានី Algiers៕

បកប្រែដោយ Huyen Trang