ថ្លែងមតិនៅវេទិកានេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយគួរឱ្យទុកចិត្ត និងល្អរវាងប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។ ប្រសិនបើទំនាក់ទំនងល្អ និងការជឿទុកចិត្តលើនយោបាយ និងការទូតជាមូលដ្ឋានគ្រឹះនោះ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន គឺជាកត្តាជំរុញដ៏មានឥទ្ធិពលយ៉ាងខ្លាំង។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភា មានគោលបំណោងចង់អង្គភាពអាជីវកម្មអូស្ត្រាលីមកវៀតណាមកាន់តែច្រើន ដើម្បីស្វែងរកឱកាសវិនិយោគ។ ទន្ទឹមនឹងនោះ លោកក៏បានបានសង្ឃឹមផងដែរថា វេទិកាស្រដៀងដូចនេះនឹងត្រូវបានរៀបចំឡើងឲ្យកាន់តែច្រើនទៀត ដើម្បីនាំមកនូវកម្លាំងចលករសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

* នារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុង Melbourne លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបថ្នាក់ដឹកនាំ Asia Society និងពាណិជ្ជករចំនួន ៣ នាក់ ដែលរដ្ឋាភិបាលអូស្ត្រាលីតែងតាំងដើម្បីចូលរួមក្នុងការរៀបចំ “គំនិតផ្តួចផ្តើមសហគ្រិនត្រួសត្រាយផ្លូវ”។

* នាព្រឹកថ្ងៃទី៣ ខែធ្នូ នៅទីក្រុង Melbourne លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបរដ្ឋមន្ត្រីក្រសួងរតនាគាររដ្ឋ Victoria និងតំណាងសាជីវកម្ម Linfox, Elenberg Fraser និង Sinclair Brook។

* នាព្រឹកថ្ងៃទី៣ ខែធ្នូ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Swinburne នៅទីក្រុង Melbourne និងជួបសំណេះសំណាលជាមួយនិស្សិតវៀតណាមដែលកំពុងសិក្សា និងស្រាវជ្រាវនៅទីនេះ៕

បកប្រែដោយ Huyen Trang