leftcenterrightdel
ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានអញ្ជើញទៅអបអរសាទរស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការរួមវិភាគទានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវនៅវេទិកាពហុភាគីរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកំពស់កិត្យានុភាពរបស់ឡាវ និងអាស៊ានលើឆាកអន្តរជាតិ។

ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមបានអះអាងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវនៅវេទិកាពហុភាគីនៃអង្គការសហប្រជាជាតិ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។

លោកឯកអគ្គរដ្ឋទូត Anouprb Vongnorkeo ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអង្គការសហប្រជាជាតិបានអះអាងនឹងបន្តរឹតចំណងសាមគ្គីភាព និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថានបេសកកម្មអចិន្ត្រៃយ៍ទាំងពីរនៅអង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep