leftcenterrightdel
 លោក Jiang Zemin អតីតអគ្គលេខាបក្ស និងជាអតីតប្រធានរដ្ឋចិន (រូបថត៖ vnanet.vn)

សាររំលែកទុក្ខបានបញ្ជាក់ថា លោក Jiang Zemin គឺជាមេដឹកនាំដ៏ឈ្លាសវៃ នៃបក្ស និងរដ្ឋចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ និងការកសាងសង្គមនិយមតាមលក្ខណៈចិន ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាមនិងចិន។ បក្ស រដ្ឋ និងប្រជាជនវៀតណាមដឹងគុណ និងចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់លោក Jiang Zemin អតីតអគ្គលេខាបក្សនិងជាអតីតប្រធានរដ្ឋចិនចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ៕

គណៈប្រតិភូបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយលោក Nguyen Xuan Phuc ប្រធានរដ្ឋ , លោក Pham Minh Chinh នាយករដ្ឋមន្ត្រី , លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស, លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា, លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស រួមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងស្ថាប័នមជ្ឈិមនានា សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានចូលរួមរំលែកទុក្ខនៅស្ថានទូតចិនប្រចាំវៀតណាម៕

បកប្រែដោយ Pham Diep