ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាលើវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្ករាល់លក្ខណៈងាយស្រួលដល់សាជីវកម្មទូរគមនាគមន៍ (NATCOM S.A) រវាង Viettel Group និងអគ្គក្រុមហ៊ុនទូរគមនាគមន៍ហៃទី ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព រួមវិភាគទានដល់ស្ថិរភាព និងអភិវឌ្ឍន៍របស់ហៃទី។

leftcenterrightdel
លោក Ha Kim Ngoc អញ្ជើញជួបធ្វើការជាមួយលោក Azad Pierre Nasser Belfort (រូបថត៖ nhandan.vn)

លោក Ha Kim Ngoc អនុរដ្ឋមន្ត្រី បានស្នើឲ្យក្រសួងការបរទេសហៃទីសម្របសម្រួលជំរុញការផ្លាស់ប្តូរ និងជំនួបប្រាស្រ័យទ្វេភាគី ពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការនៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងហៃទី; តភ្ជាប់សហគ្រាសរបស់ភាគីទាំងពីរ និងស្វែងរកវិស័យសហប្រតិបត្តិការដោយផ្អែកលើសក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។

រីឯខ្លួនវិញ លោក Azad Pierre Nasser Belfort អនុរដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាល Haiti មានបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាមថែមទៀត ជាពិសេសក្នុងការទាក់ទាញការវិនិយោគរបស់សហគ្រាសវៀតណាមនៅហៃទី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសាជីវកម្មលើវិស័យកសិកម្ម នេសាទត្រី និងចិញ្ចឹមសត្វ៕

តាម vovworld.vn