នាព្រឹកថ្ងៃទី ១១ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីសន្និសីទនាយករដ្ឋមន្ត្រីជាមួយអង្គភាពអាជីវកម្ម ដោយប្រធានបទ “សម្របខ្លួនដោយម្ចាស់ការ ស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោក​នាយករដ្ឋមន្ត្រី​ Pham Minh Chinh បានអះអាងថា គោលដៅរបស់វៀតណាមគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពធំៗ; បន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម; លើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ; កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល; ជំរុញខ្លាំងផលិតកម្ម អាជីវកម្ម និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។ ដូច្នេះហើយ លោកនាយករដ្ឋមន្រី្ត បានស្នើឲ្យក្រសួង ស្ថាប័ន និងតំបន់នានាដោះស្រាយការលំបាកសាកល្បងជូនអង្គភាពអាជីវកម្មឲ្យទាន់ពេលវេលា; ជំរុញការបើកចំណាយថវិការពីប្រភពទុនវិនិយោគសាធារណ; ជំរុញការផ្លាស់ប្ដូរបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅក្នុងអង្គភាពអាជីវកម្ម; លើកកម្ពស់គុណភាពពលករ និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាដើម។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យសហគមន៍សហគ្រិន សម្ព័ន្ធធុរកិច្ច រួមទាំងក្រសួង ស្ថាប័ន និងតំបន់នានាដោះស្រាយការលំបាក ស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្លាស់ប្ដូរគំរូផលិតកម្ម អាជីវកម្មដោយម្ចាស់ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើងវិញដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរឌីជីថល ផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតដើម្បីស្វែងរកឱកាសក្នុងបញ្ហាប្រឈម; វិនិយោគថែមទៀតលើបច្ចេកវិទ្យា ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ សមត្ថភាពគ្រប់គ្រង និងអភិបាលកិច្ចអង្គភាពអាជីវកម្ម; ផ្ដោតសំខាន់ថែមទៀតដល់ការបម្រើប្រជាជន និងតម្រូវការក្នុងប្រទេស ក៏ដូចជាពង្រីកទីផ្សារ ឆ្ពោះទៅចូលរួមខ្សែសង្វាក់តម្លៃសកលផងដែរ៕

តាម vovworld.vn