leftcenterrightdel
លោក Hidehisa Otsuji (រូបថត៖ AFP/vnanet.vn)

ក្នុងលិខិត លោកប្រធានរដ្ឋសភា Vuong Dinh Hue ជឿជាក់ថា ជាមួយនឹងបទពិសោធន៍របស់​ខ្លួន​ក្នុងមុខតំណែងជាច្រើន លោក Hidehisa Otsuji នឹងសម្រេចបានជោគជ័យជាច្រើននៅពេលលោកឡើងកាន់តំណែងថ្មី និងបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើ​គ្រប់​វិស័យ​។ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានបំណងចង់សហការ​យ៉ាងជិតស្និទ្ធជាមួយលោកប្រធានព្រឹទ្ធសភា Hidehisa Otsuji ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញលោក Hidehisa Otsuji ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាជប៉ុន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមពេលវេលាសមស្រប៕

បកប្រែដោយ Duy Hoan