អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិកបានបង្ហាញពីវឌ្ឍនភាពលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិយោគ។ វៀតណាមជាដៃគូពាណិជ្ជកម្មឈានមុខរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមដោយមានទំហំពាណិជ្ជកម្មសរុបលើសពី ១១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

ដោយមានគោលការណ៍ជំរុញកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ដោយ​ឈរ​លើមូលដ្ឋាននៃសេរីភាព យុត្តិធម៌ និងផលប្រយោជន៍គ្នាទៅវិញទៅមក ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី និងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមត្រៀមខ្លួនរក្សាការពិភាក្សាជាប្រចាំ​ជាមួយសហរដ្ឋអាមេរិកតាមរយៈយន្តការដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្ម និងការវិនិយោគ (TIFA) ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងបានទាន់ពេល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច- ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដើម្បីប្រយោជន៍របស់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Le Thi Thu Hang អះអាងទៀតថា ក្នុងស្មារតីនោះ វៀតណាមត្រៀមខ្លួនពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហានេះ”។

* ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពដំណើរការដោះស្រាយការដែលប្រទេសមួយចំនួនបានផ្អាកការផ្ដល់ទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់លិខិតឆ្លងដែនធម្មតាថ្មីរបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

អនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែសីហា នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស និងនាយកដ្ឋានអន្តោប្រវេសន៍នៃ ក្រសួងនគរបាលបានជួបពិភាក្សាការងារជាមួយស្ថានទូតអាល្លឺម៉ង់ ឆែក និងអេស្បាញប្រចាំទីក្រុងហាណូយស្ដីពីការផ្អាកការផ្ដល់ទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់លិខិតឆ្លងដែនធម្មតាថ្មីរបស់វៀតណាម ដោយសារទំព័រប្រវត្ដិរូបមិនមានព័ត៌មានអំពីកន្លែងកំណើត។

“នាយកដ្ឋានកុងស៊ុល និងនាយកដ្ឋានអន្តោប្រវេសន៍ស្នើឱ្យប្រទេសនានាសម្របសម្រួលជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហានេះនិងផ្តល់ទិដ្ឋាការសម្រាប់លិខិតឆ្លងដែនធម្មតាថ្មីរបស់វៀតណាមក្នុងពេលឆាប់ៗនេះ។

តំណាងស្ថានទូតអាល្លឺម៉ង់ ឆែក និងអេស្បាញ បានបញ្ជាក់ពីការប្តេជ្ញាចិត្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាមដោះស្រាយឧបសគ្គក្នុងការផ្ដល់ទិដ្ឋាការសម្រាប់លិខិតឆ្លងដែនធម្មតាថ្មីរបស់វៀតណាមក្នុងលក្ខខណ្ឌដែលប្រជាពលរដ្ឋត្រូវផ្តល់ព័ត៌មានបញ្ជាក់ពីកន្លែងកំណើតដើម្បីបំពេញពាក្យសុំទិដ្ឋាការចូលប្រទេសទាំងអស់ពោលខាងលើ។

នាពេលខាងមុខ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសនឹងបន្តតាមដានឲ្យបានជាប់ជានិច្ចអំពីបញ្ហានេះនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលនិងស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានានា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអន្តោប្រវេសន៍របស់ពលរដ្ឋវៀតណាម៕

បកប្រែដោយ Pham Diep