ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស លោករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen និងស្ថានទូតន័រវេសប្រចាំវៀតណាម។ លោករដ្ឋមន្ត្រី Tran Hong Ha ជឿជាក់ថានាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងន័រវេស និងវៀតណាមលើវិស័យបរិស្ថាន ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយមានការចូលរួមរបស់សហគ្រាសន័រវេសក្នុងគម្រោងថាមពលខ្យល់នៅលំហសមុទ្រ នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជួយឧបត្ថម្ភវៀតណាមបំពេញកិច្ចសន្យានៅសន្និសីទលើកទី២៦ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម លោកស្រី Grete Lochen (រូបថត៖ ស្ថានទូតន័រវេសប្រចាំវៀតណាម)

ដោយសម្តែងនូវកិត្តិយសដែលទទួលបានគ្រឿងឥស្សរិយយសដើម្បី “បុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន”  លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen បានមានប្រសាសន៍ថា ប្រទេសន័រវេសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងរួមដំណើរជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាននិយាយដោយឡែក និងជាមួយរដ្ឋាភិបាលវៀតណាមនិយាយរួមក្នុងការជំរុញកម្មវិធីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ ថាមពលខ្យល់នៅលំហសមុទ្រ ការអភិវឌ្ឍសមុទ្រ និងមហាសមុទ្រប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Huyen Trang