រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនានានឹងចូលរួមសកម្មភាពជាង ២០ ក្នុងក្របខ័ណ្ឌអាស៊ាន, អាស៊ានបូក១ អាស៊ានបូក៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន និងដាក់ទិសដៅអភិវឌ្ឍន៍សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ពិនិត្យឡើងវិញនិងតម្រង់ទិសទំនាក់ទំនងរវាងអាស៊ាននិងដៃគូនានា ទន្ទឹមនឹងនោះ ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់។

គួររំលឹកថា នៅថ្ងៃទី ១ ខែសីហា បានប្រព្រឹត្ដទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ AMM-55 និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាមបានចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (រូបថត៖ vnanet.vn)

ប្រធាន SOM អាស៊ានបានពិនិត្យឡើងវិញនូវការកសាងឯកសារដែលគ្រោងទុកដើម្បីដាក់ជូនរដ្ឋមន្ត្រីការបរទេស រួមមានសេចក្តីថ្លែងការណ៍រួម AMM-55 ផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងរបាយការណ៍ធ្វើបច្ចុប្បន្នភាពស្តីពីការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូនានា។ ប្រទេសអាស៊ានបានពិភាក្សាអំពីអាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០២២ ដោយបញ្ជាក់ពីការគាំទ្ររបស់ប្រទេសកម្ពុជា - ប្រធានអាស៊ានអនុវត្តប្រកបដោយជោគជ័យនូវអាទិភាពដែលបានដាក់ចេញ និងធ្វើបច្ចុប្បន្នភាពស្ថានភាពកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា ហើយពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិ។

នាថ្ងៃដដែល កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) ក៏បានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីប្រទេសជាច្រើនដូចជា៖ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ គណៈប្រតិភូវៀតណាមបានលើកសំណើនូវកិច្ចសហប្រតិបត្តិការ MGC ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតដោយផ្តោតលើបញ្ហាចំនួនបួន គឺស្ដារសេដ្ឋកិច្ចឡើងវិញនិងជួយគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ផ្ដល់អាទិភាពលើការផ្លាស់ប្តូរឌីជីថល ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈនោះ អភិវឌ្ឍទេសចរណ៍ឆ្លាតវៃ។  ពង្រឹងសមត្ថភាពសុខភាពសាធារណៈ ធានាការទទួលវ៉ាក់សាំង ឱសថ និងបរិក្ខាសម្ភារៈពេទ្យ។ ទន្ទឹមនឹងនោះ ចែករំលែកព័ត៌មាន និងបទពិសោធន៍លើការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ជាពិសេសការគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាពនៃទន្លេឆ្លងកាត់ព្រំដែន និងការព្រមានជាមុនអំពីគ្រោះមហន្តរាយធម្មជាតិ៕

បកប្រែដោយ Pham Diep