តាងនាមរដ្ឋសភាវៀតណាម លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រព័ន្ធតុលាការប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។

លោកស្រី Viengthong Siphandon បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក តុលាការប្រជាជនកំពូលឡាវ និងតុលាការប្រជាជនកំពូលវៀតណាមបានសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ក្រៅពីការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍគម្រោងច្បាប់មួយចំនួន និងលើកកំពស់គុណភាពចៅក្រម នាពេលខាងមុខ ស្ថាប័នទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពរបស់ចៅក្រមនៃប្រទេសឡាវ រៀបចំសន្និសីទតុលាការតាមខេត្តជាប់ព្រំដែនរវាងប្រទេសទាំង៣៖ វៀតណាម កម្ពុជា និងឡាវ...

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue ទទួលជួបប្រធានតុលាការប្រជាជនកំពូលឡាវ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសំដែងនូវការអបអរសាទរជូនចំពោះលោកស្រី Viengthong Siphandon ដែលត្រូវបានតែងតាំងជាលេខាមជ្ឈិមបក្ស និងជាប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកបានសម្តែងនូវក្តីជឿជាក់ថា ក្នុងតួនាទីថ្មីរបស់ខ្លួន លោកស្រី Viengthong Siphandon រួមជាមួយប្រធានតុលាការប្រជាជនកំពូលវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ឲ្យកាន់តែអភិវឌ្ឍថែមទៀត។

លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសន្ទនាប្រកបដោយជោគជ័យរវាងប្រធានតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរផងដែរ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនវៀតណាម និងតុលាការប្រជាជនឡាវ មានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ទាំងនៅតុលាការប្រជាជនកំពូល និងតុលាការប្រជាជនថ្នាក់ខេត្ត។ លោកក៏បានសម្តែងនូវគោលបំណងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តត្រូវបានពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang