ដោយមានសកម្មភាពជិត ៣០ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សិង្ហបុរី ជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន សហគ្រាសជួរមុខរបស់សិង្ហបុរីនិងអន្តរជាតិ និងជួបសំណេះសំណាលជាមួយ​សហគមន៍​អាណិកជនវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob (រូបថត៖ vov.vn)

តាមរយៈជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ និងចេញសេចក្តីថ្លែងការណ៍ព័ត៌មានរួមស្ដីពី “ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនិងកិច្ចសហប្រតិបត្តិការក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាត” ចុះហត្ថលេខាលើឯកសារចំនួន ៥ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ដំណើរទស្សនកិច្ចក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញធនធានសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ព្រមទាំង​ជូន​សារដល់សហគ្រាស វិនិយោគិនសិង្ហបុរី និងអន្តរជាតិស្ដីអំពីការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការជម្រុញផលិតកម្ម ធ្វើអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី បន្តជម្រុញកំណែទម្រង់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងអាជីវករក្នុងការធ្វើអាជីវកម្មនៅវៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាសហប្រតិបត្តិការចំនួន ២៩ ដោយមានតម្លៃជាង ១១ ពាន់លានដុល្លារអាមេរិក រវាងតំបន់និងសហគ្រាសវៀតណាមជាមួយដៃគូសិង្ហបុរី និងបរទេស។

leftcenterrightdel
ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ (រូបថត៖ vov.vn)

លទ្ធផលលេចធ្លោមួយទៀតគឺដំណើរទស្សនកិច្ចបានបញ្ជាក់ថា វៀតណាមនិងសិង្ហបុរីជាដៃគូយុទ្ធសាស្រ្ត ទំនុកទុកចិត្តក្នុងបញ្ហាជាច្រើននៅតំបន់និងអន្តរជាតិ ហើយសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិនិងអាស៊ាន។ ភាគីទាំងពីរបានចែករំលែកអំពីការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយគោរពច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីរបស់លោកប្រធានរដ្ឋនិងលោកជំទាវបានបញ្ចប់ដោយជោគជ័យ ហើយបង្កើតកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-សិង្ហបុរី នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh