ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម
កប.អនឡាញ - នាថ្ងៃទី ៨ ខែកញ្ញា លោក Filipe Jacinto Nyusi ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ូសំប៊ិក និងភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោកជំទាវ។
|
|
ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម |
អមដំណើរប្រធានាធិបតី Filipe Jacinto Nyusi គឺលោកស្រី Isaura Ferrao Nyusi ភរិយារបស់ប្រធានាធិបតី; លោកស្រី Veronica Nataniel Macamo Dlhovo រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ; លោកស្រី Lidia Cardoso រដ្ឋមន្ត្រីក្រសួងសមុទ្រ ដែនទឹកផ្ទៃក្នុង និងនេសាទ; លោកឧត្តមសេនីយ៍ត្រី Eugenio Augusto Roque ប្រធានខុទ្ទកាល័យយោធា; លោក Olegario Banze អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ; លោក Antonio Saide អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងថាមពល; លោកស្រី Ilundi Dos Santos ឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅវៀតណាម; លោក Omar Matha ទីប្រឹក្សាប្រធានាធិបតីអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍ; លោក Manuel Pedro Mazuze ទីប្រឹក្សាប្រធានាធិបតីអំពីកិច្ចការបរទេស; លោក Tome Eduardo ទីប្រឹក្សាប្រធានាធិបតីស្តីពីសង្គម និងអភិបាលកិច្ច; លោក Fernando Chomar ប្រធានពិធីសាររដ្ឋ។
លោកប្រធានាធិបតី Filipe Jacinto Nyusi កើតនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ១៩៥៩ នៅ Namua ស្រុក Mueda ខេត្ត Cabo Delgado ។ លោករៀបការហើយ និងមានកូន ៤ នាក់; លោកអាចនិយាយភាសាព័រទុយហ្គាល់ និងអង់គ្លេស។
លោកប្រធានាធិបតី Filipe Jacinto Nyusi បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងកម្រិតខ្ពស់ សាកលវិទ្យាល័យ Victoria, Manchester ប្រទេសអង់គ្លេស; អនុបណ្ឌិតផ្នែកគ្រឿងយន្តអេឡិចត្រូនិចវិទ្យាស្ថានយោធា VAAZ de Brno សាធារណរដ្ឋឆែក ហើយបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងជាច្រើននៅសហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង និងឥណ្ឌា។
បកប្រែដោយ Thanh Cong