ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ AstraZeneca Group ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 លើឆាកអន្តរជាតិ និងនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសាទរចំពោះក្រុមហ៊ុន AstraZeneca វៀតណាមដែលបានធ្វើការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយក្រសួងសុខាភិបាល ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធនានាដើម្បីបំពេញឱ្យបានទាន់ពេលវេលានូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន ៣០ លានដូស Covid-19 ឱ្យវៀតណាមក្នុងឆ្នាំ ២០២១។ ប្រការនេះបានរួមចំណែកជួយឱ្យវៀតណាមអនុវត្តយ៉ាងជោគជ័យនូវយុទ្ធសាស្រ្តវ៉ាក់សាំងសម្រាប់វៀតណាមអាចរស់នៅបែបគន្លងថ្មីដោយគ្រប់គ្រងជំងឺរាតត្បាត Covid-19 បានប្រសិទ្ធភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Nitin Kapoor ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមក្នុងជំនួប

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា នាពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលក្នុងនោះមានទាំងការរួមចំណែកសំខាន់របស់ AstraZeneca Group។

ជាការឆ្លើយតប លោក Nitin Kapoor បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល វៀតណាម ក្នុងវិស័យការទូតវ៉ាក់សាំង ការពារ និងគ្រប់គ្រងជំងឺ។ លោកបានអះអាងថា វៀតណាមគឺជាគំរូលើពិភពលោកក្នុងការគ្រប់គ្រងជំងឺនេះ។

សម្តែងការប្តេជ្ញាចិត្តចំពោះនាយករដ្ឋមន្ត្រី លោកអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមបានអះអាងជាថ្មីម្តងទៀតថា លោកនឹងលើកកំពស់តួនាទីជាតំណាងក្រុមហ៊ុន AstraZeneca នៅវៀតណាម និងក្នុងតំបន់ អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និង AstraZeneca ព្រមទាំងគាំទ្រ វៀតណាមក្លាយជាមជ្ឈមណ្ឌលឱសថឈានមុខគេក្នុងតំបន់៕

បកប្រែដោយ Minh Trung