លោករដ្ឋមន្ត្រី Nguyen Thanh Long បានអះអាងថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន គឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ពហុភាគី និងពិពិធកម្មរបស់វៀតណាម។ លោករដ្ឋមន្ត្រី Nguyen Thanh Long បានសម្តែងនូវក្តីរីករាយដែលថា នៅឆ្នាំ២០២១ ទំនាក់ទំនងវៀតណាម-ចិននឹងបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

leftcenterrightdel
ទំនាក់ទំនងវៀតណាម-ចិនបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព

លោករដ្ឋមន្ត្រី Nguyen Thanh Long បានស្នើក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរវៀតណាម និងចិន ឲ្យ​អនុវត្ត​បានល្អនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់លើការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ជំរុញការពង្រីក និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេស សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាដែលកើតឡើងក្នុងកិច្ចសហប្រតិបត្តិការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររវាងប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជាក់ស្តែង។

ក្នុងសុន្ទរកថាតាមរយៈការថតវីដេអូ លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានអះអាងថា បក្ស រដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ហើយមានឆន្ទៈសហការជាមួយវៀតណាមដើម្បីពង្រឹងក្តីជឿទុកចិត្តខានយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ពង្រឹងការផ្លាស់ប្តូរ និងការយោគយល់គ្នាទៅវិញទៅមក ដែលបើកសម័យកាលថ្មីសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេស​​ទាំងពីរ៕

បកប្រែដោយ Thanh Cong