តំណាងបញ្ជការដ្ឋានយោធាខេត្ត Dong Thap បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍គណៈប្រតិភូមតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល និងយុទ្ធជននៃកងកំលាំងប្រដាប់អាវុធខេត្ត  Dong Thap ហើយមានបំណងចង់ពង្រឹងបន្ថែមទៀតនូវសកម្មភាពជួបប្រាស្រ័យដើម្បីពង្រឹងថែមទៀតចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជានិយាយរួម និងតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យជាមួយបញ្ជការដ្ឋានយោធាខេត្ត Dong Thap និយាយដោយឡែក។

leftcenterrightdel
តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap (រូប​ថត៖ baodongthap.vn)

លោកវរសេនីយ៍ឯក Bin Savtadara Vuth បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ដែលបានទទួល​ស្វាគមន៍ដ៏អធឹកអធម និងការជួយគាំទ្រចំពោះ​តំបន់ប្រតិបត្តិការសឹក​រង​​បន្ទាយមានជ័យនាពេលកន្លងមក។ ទន្ទឹមនឹងនោះ តំបន់ប្រតិបត្តិការសឹក​​រង​បន្ទាយមានជ័យ នឹងរៀបចំកម្មវិធី និងផែនការសហប្រតិបត្តិការជាក់លាក់ជាមួយបញ្ជារការដា្ឋនយោធាខេត្ត Dong Thap រួមចំណែកពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan