leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឱ្យបានល្អ ត្រូវតែមានវ៉ាក់សាំង និងវិធានការបង្ការជំងឺរាតត្បាត រួមជាមួយការយល់ដឹងរបស់ប្រជាជនអំពីការការពារជំងឺរាតត្បាត។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីគោលដៅរួម ដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជន និងត្រូវដាក់សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាអាទិភាពចម្បង។ គោលដៅគឺធ្វើយ៉ាងណាផលិតឲ្យទាល់តែបាននូវវ៉ាក់សាំង ថ្នាំព្យាបាល ផលិតផលជីវសាស្រ្ត រួមទាំងបរិក្ខារពេទ្យក្នុងប្រទេស យ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ប៉ុន្តែត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ ធានាសុវត្ថិភាព និងប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong