leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោក Johann Schneider-Ammann អតីតប្រធានាធិបតីស្វីស (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងចង់ឲ្យលោក Schneider Ammann នឹងបន្តគាំទ្រការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាទិភាពដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យលោក Schneider Ammann និងលោក Philipp Roesler គាំទ្រយ៉ាងសកម្មចំពោះការបញ្ចប់ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) សំដៅបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមនិងស្វីស ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្តល់វត្ថុអនុស្សាវរីយ៍ជូនអតីតប្រធានាធិបតីស្វីស លោក Johann Schneider-Ammann (រូបថត៖ vnanet.vn)

លោក S. Ammann និងលោក Phillipp Roeser បានបញ្ជាក់ថា ជាមួយនឹងកិត្យានុភាព និងការឥទ្ធិពលរបស់ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់ការបញ្ចប់ដំណើរការចរចាពាណិជ្ជកម្មសេរីនិយាយរួម ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Huyen Trang