leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Haneda (ទីក្រុងតូក្យូ)

មុននោះ នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគវៀតណាម - ជប៉ុន ដោយប្រធានបទ “វៀតណាម - ជប៉ុន លើកកម្ពស់ទំនាក់ទំនង សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍ” អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមមានចំណុចលេចធ្លោជាច្រើន សម្រាប់វិនិយោគិននឹងនរចិត្តវិនិយោគ ដោយបានបណ្ដាក់ទុនធំជាង ក្នុងរយៈពេលវែងជាង៖ “យើងខ្ញុំធានាអំពីគោលការណ៍ គោលនយោបាយ របៀបរបប ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ខ្ញុំមានជំនឿជាក់ថា នៅពេលលោកអ្នកមកវិនិយោគនៅវៀតណាម នឹងមានអារម្មណ៍នឹងនរចិត្តខាងសន្តិសុខ ស្ថិរភាពនយោបាយដែលជាលក្ខខ័ណ្ឌដ៏សំខាន់ក្នុងការសន្យាបង្កើតបរិយាកាសវិនិយោគអំណោយផល។ យើងខ្ញុំកំពុងអនុវត្តន៍យុទ្ធសាស្ត្រចំនួន ៣។ ទីមួយគឺ សុក្រិតរបៀបរបបជាជំហានៗ ដើម្បីបម្រើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងបទដ្ឋានអន្តរជាតិ។ ទីពីរ គឺយុទ្ធសាស្ត្រអំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើកំណែទម្រង់កាត់បន្ថយបែបបទរដ្ឋបាល កាត់បន្ថយការចំណាយរបស់សហគ្រាស និងវិនិយោគិន។ ទីបី យុទ្ធសាស្ត្រអំពីហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ផងដែរ”។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Haneda (ទីក្រុងតូក្យូ)

នៅក្នុងសន្និសីទជំរុញវិនិយោគវៀតណាម - ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមពិធីទទួលប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ៤០ លើគ្រប់វិស័យរវាងក្រសួង ស្ថាប័ន ខេត្ត ក្រុង និងសហគ្រាសវៀតណាម និងជប៉ុន។

leftcenterrightdel
សន្និសីទជំរុញវិនិយោគវៀតណាម - ជប៉ុន

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide  និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជប៉ុនមួយចំនួនផងដែរ៕

តាម​ vovworld.vn