កិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដោយផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ល។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមកិច្ចប្រជុំ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី ៣៩ តាមប្រព័ន្ធវីដេអូ

ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងរីកចម្រើន” កិច្ចប្រជុំអាស៊ានគ្រោងនឹងពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងការពង្រឹងសមត្ថភាពរបស់សហគមន៍អាស៊ានបន្ថែមទៀត ឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត Covid-19 ពង្រឹងការត្រៀមខ្លួនរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមទូទៅ និងចាប់យកឱកាសថ្មីៗដើម្បីវិបុលភាព ព្រមទាំងរក្សាកិច្ចសហប្រតិបត្តិការដើម្បីសម្រេចឲ្យបាននូវគោលដៅរយៈពេលវែងរបស់តំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ តាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ នៅមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងរុស្ស៊ី រួមជាមួយតំណាងបណ្តាប្រទេសដទៃទៀត៕

បកប្រែដោយ Thanh Cong