របាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍នានាដែលវៀតណាមយល់ព្រមតាមយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) ជុំទី៣ របស់ប្រទេសវៀតណាមនឹងត្រូវបានបង្ហាញក្នុងឱកាសនៃសម័យប្រជុំជាប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតិចដែលបង្កើតរបាយការណ៍នេះ វៀតណាមបានបង្ហាញពីទំនួលខុសត្រូវជាប្រទេសសមាជិក មានតម្លាភាព និងភាពម៉ឺងម៉ាត់របស់វៀតណាមចំពោះយន្តការ UPR និយាយដោយឡែក និងក្នុងការអនុវត្តការសន្យាអន្តរជាតិលើការការពារសិទ្ធិមនុស្សនិយាយរួម។

leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

ដោយនេះជាលើកដំបូងដែលវៀតណាមបានបង្កើតរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍នានា នៃ UPR ជុំទី៣ ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ លោកស្រី Diana Torres ជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះរបស់វៀតណាម ហើយបានសង្កត់ធ្ងន់ថា វាគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដែល​ "បង្ហាញពីការសន្យារបស់វៀតណាមចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្រិតអន្តរជាតិ"។

យោងតាមតំណាងរបស់ UNDP របាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍នានា នៃ UPR  នឹងបង្កើតឱកាសកាន់តែច្រើនថែមទៀតសម្រាប់វៀតណាមដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយបង្ហាញពីសុច្ឆន្ទៈ ការប្តេជ្ញាចិត្តនយោបាយ  និងទិសដៅត្រឹមត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍ទាំងឡាយ។

យល់ស្របជាមួយតំណាង UNDP លោក Stephen Taylor ទីប្រឹក្សានយោបាយនៃស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយ មានប្រសាសន៍ថា  ការពិតបានបង្ហាញថាវៀតណាមមានការរីកចម្រើនជាវិជ្ជមានក្នុងការធានាសិទ្ធិសេដ្ឋកិច្ច និងសង្គមរបស់ពលរដ្ឋវៀតណាម។ វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សេដ្ឋកិច្ចកំពុងរីកចម្រើន ដោយបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជនក្នុងការទទួលបានសេវាសុខភាព និងស្បៀងអាហារ។ លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងដំណាក់កាលដំបូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតខណៈដែលវៀតណាមបានដាក់ចេញវិធានគ្រប់គ្រង់ជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់ក្រុមជនជួបការលំបាក និងជនភាគតិច និងជនពិការ។ លោក Aliberti បានសង្កត់ធ្ងន់ថា EU ត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភវៀតណាមបន្តសម្រេចបានវឌ្ឍនភាពក្នុងការធានាសិទ្ធិមនុស្ស និងអនុវត្តការសន្យាអន្តរជាតិ ព្រមទាំងបង្ហាញទំនុកចិត្តចំពោះការសន្យារបស់រដ្ឋាភិបាលវៀតណាមដែលនឹងបង្កើតបានសមិទ្ធិផលប្រកបដោយបរិយាប័ន្ន៕

បកប្រែដោយ Duy Hoan